ការបង្កបង្កើន ផលស្រូវវស្សា ឆ្នាំ២០១២ លើស ផែនការកំណត់
ភ្នំពេញៈ ស្ថានភាពបង្កបង្កើន ផលស្រូវវស្សា
សម្រាប់ឆ្នាំ២០១២ នេះ មានលក្ខណៈ ល្អប្រសើរ នៅទូទាំងប្រទេស ដែលបានអនុវត្ត
លើសផែនការ ដោយការដាំដុះ ដំណាំស្រូវបាន សរុបចំនួន ប្រមាណ២,៥៧ លានហិកតា។
រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ តុងអ៊ីវ មានប្រសាសន៍ ក្នុងទិវាស្បៀង អាហារ ពិភពលោក នៅសកលវិទ្យាល័យ ភូមិន្ទកសិកម្ម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ថា បើទោះបីជា ស្ថានភាពបង្ក បង្កើនផលរដូវ វស្សាឆ្នាំនេះ បានជួបនូវបញ្ហា មិនប្រក្រតីជាច្រើនបង្ក ដោយបាតុភូត ធម្មជាតិ ដូចជាកង្វះទឹក និង មានជំនន់ទឹកភ្លៀង នៅតាមតំបន់មួយ ចំនួនក៏ពិតមែន ប៉ុន្តែការបង្កបង្កើន ផលគិតមក ដល់ថ្ងៃទី១៥ ខែតុលា នេះ ការផលិតស្រូវ មានកម្រិតល្អ ប្រសើរទូទាំងប្រទេស ដែលបានអនុវត្ត លើសផែនការដោយ ការដាំដំណាំ សរុបមាន ចំនួន ២,៥៧លាន ហិកតា ស្មើនឹង១០៥ភាគរយ នៃផែនការ ២.៣៦៦.៧៧០។
លោកបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានជំរុញឲ្យប្រជាកសិករ ធ្វើយ៉ាងណា ត្រូវខិតខំបង្ក បង្កើនផលស្រូវ ឲ្យបានទាន់ ពេលវេលា ។ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់ចេញនូវគោល នយោបាយស្រូវ និងនាំ ចេញអង្ករ ដោយកំណត់យក ឆ្នាំ ២០១៥ ធ្វើយ៉ាងណាឲ្យ កម្ពុជា អាចផលិតស្រូវលើស ៤លានតោន និងនំាចេញអង្ករបាន ១លានតោន៕

![Photo by DAP-News](http://111.92.240.170:81/dap-news/dap-images/2012/October/id-078/Lay-00294.jpg)
Source: DAP News http://www.dap-news.com/2011-06-14-02-39-55/51602-2012-10-26-09-05-04.html
No comments:
Post a Comment