Friday, 26 October 2012

វិស័យកសិកម្ម ជាតម្រូវការចាំបាច់ របស់ប្រជា ពលរដ្ឋ

វិស័យកសិកម្ម ជាតម្រូវការចាំបាច់ របស់ប្រជា ពលរដ្ឋ

E-mail Print PDF
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថាវិស័យ កសិកម្មផ្តល់នូវស្បៀង អាហារ វត្ថុធាតុ សសៃ និងថាមពលសម្រាប់ តម្រូវការកើនឡើងយ៉ាងឆាប់ រហ័សរបស់ប្រជាពលរដ្ឋនៅជនបទ ទីក្រុង ក្នុងជីវភាព រស់នៅ និងការហូបចុករបស់ពួកគេ។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ តុងអ៊ីវ មានប្រសាសន៍នៅក្នុងទិវាស្បៀង  អាហារពិភពលោក នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នារាជធានីភ្នំពេញ ថាបច្ចុប្បន្ននេះតម្រូវការ សម្រាប់ស្បៀងអាហា និងចំណីប្រមាណ១,៨ពាន់លានតោន សម្រាប់ការចិញ្ចឹម ប្រជាជនប្រមាណ៧ពាន់លាននាក់ នៅឆ្នាំ២០៥០ខាងមុខប្រជាជនកើនឡើង ដល់ប្រមាណ៩,២ពាន់លាន នាក់និងតម្រូវការស្បៀងរហូតដល់៣ពាន់លានតោនក្នុងមួយឆ្នាំៗ។
បច្ចុប្បន្ននេះនៅលើពិភពលោកបញ្ហាសន្តិសុខស្បៀង វិស័យកសិកម្មប្រឈមមុខតម្រូវការស្បៀងអាហារ ច្រើន តាមកំណើនប្រជាជន ការរងសំពាធលើធម្មជាតិ និងការប្រកួតប្រជែងទីផ្សារផលិតផល កសិកម្មនាពេល បច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថា” យើងដឹងហើយថាប្រទេសកម្ពុជាយើងពឹងផ្អែកលើវិស័យកសិកម្ម ដូច្នេះក្រសួងកសិកម្ម បានអនុវត្តន៍យុទ្ធសាស្រ្តរបស់ខ្លួនធ្វើយ៉ាងណាឲ្យវិស័យកសិកម្មនេះជួយ កាត់បន្ថយភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ដោះស្រាយសន្តិសុខស្បៀងនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាយើងផងដែរ”។
តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោកជីន ព្យែរ ដឺរ ម៉ា ហ៊្សេរី (Jean Pierre de Margerie )មាន ប្រសាសន៍ផងដែថា អង្គរការស្បៀងអាហារពិភពលោកបានទិញស្រូវ អង្ករពីកម្ពុជាចំនួន១៥.០០០តោន ក្នុងមួយឆ្នាំៗដើម្បីលើកកំម្ពស់ផលិតផល និងបង្កើនការនាំចេញរបស់កម្ពុជា ”ជាសកលអង្គរកាស្បៀង អាហាពិលោកបានទិញអង្ករពីកម្ពុជា១៥.០០០តោនក្នុងមួយឆ្នាំ ដើម្បីពង្រើងធុរៈកិច្ចរបស់កម្ពុជា តាមរយៈការ ទិញអ្វីដែលមាននៅក្នុងស្រុក “។
លោកមានប្រសាសន៍បន្តថា ដោយប្រទេសកម្ពុជា ពឹងផ្អែកលើវិស័យកសិកម្មដូច្នេះការពង្រើងវិស័យកសិកម្ម វាជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនយ៉ាងមានប្រសិទ្ធភាព។
សូមជម្រាបថានៅក្នុងឆ្នាំ២០១២នេះអង្គការសហប្រជាជាតិបានប្រកាសជាឆ្នាំទិវាសហគមន៍កសិកម្មអន្តរជាតិក្រោមប្រធានបទ “សហគ្រាសសហគមន៍កសិកម្មកសាងនូវពិភពលោកមួយល្អប្រសើរ” និងទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០១២ នេះក៏បានលើកប្រធានបទ “សហគមន៍កសិកម្មផ្តល់ស្បៀងអាហារដល់ពិភពលោក” ៕

Source: DAP News http://www.dap-news.com/2011-06-14-02-39-55/51601-2012-10-26-08-55-15.html

No comments:

Post a Comment