Friday, 31 August 2012

សមាជិក​អាស៊ាន ៥​ប្រទេស​បង្កើត​សមាគម​អ្នក​ជំនួញ​ស្រូវ​អង្ករ

សមាជិក​អាស៊ាន ៥​ប្រទេស​បង្កើត​សមាគម​អ្នក​ជំនួញ​ស្រូវ​អង្ករ

ដាក់បញ្ចូលថ្ងៃ 31 August 2012, 16:46 AEST
រដ្ឋាភិបាល​កម្ពុជា, វៀតណាម, ឡាវ, ថៃ និង​ភូមា បាន​យល់​ព្រម​បង្កើត​សមាគម​អ្នក​ជំនួញ​ស្រូវ​អង្ករ​មួយ ដែល​គេ​ជឿ​ថា​ជា​ការ​បង្កើត​លើក​ដំបូង​គេ​ក្នុង​ពិភព​លោក។
រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​កម្ពុជា​លោក ចម ប្រសិទ្ធិ ធ្វើ​សេចក្តី​ប្រកាស​បែប​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀម​រាប។
នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ បង្កើត​សមាគម​នេះ ថៃ​នឹង​បើក​តំបន់​សេដ្ឋ​កិច្ច​សេរី​មួយ​តាម​ព្រំ​ដែន​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រទេស​ជិត​ខាង​អាច​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ ក្នុង​គោល​បំណង​បង្កើន​ការ​នាំ​ចេញ​អង្ករ​ជា​ទូទៅ។
សមាគម​មួយ​នេះ ក៏​នឹង​ធ្វើ​ការ​ចែលរំលែកគ្នាទៅវិញទៅមកនូវព័ត៌មានទីផ្សារ​ និង​បទ​ពិសោធន៍​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ធ្វើ​ជំនួញ និង​ផលិត​ផល​មួយ​ប្រកប​ដោយ​ចីរភាព៕

ABC Radio Australia  http://www.radioaustralia.net.au/khmer/2012-08-31/1009022

សម្ពន្ធរដ្ឋ​កោះ​តូចៗ​ព្រួយ​បារម្ភ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ



សម្ពន្ធរដ្ឋ​កោះ​តូចៗ​ព្រួយ​បារម្ភ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ


ដាក់បញ្ចូលថ្ងៃ 31 August 2012, 16:24 AEST

កិច្ច​ប្រជុំ​នៅប្រទេសថៃរវាង​ក្រុម​អ្នក​ ចរចា​ស្តីអំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ធំៗ ដែល​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​ ហើយដែល​មាន​ជា​បន្ត​បន្ទាប់​នៅ​ជុំ​វិញ​ពិភព​លោក​នេះ ជា​សញ្ញា​មួយ​តម្រូវ​ឲ្យ​មាន​ការ​បន្ថយ​ជាបន្ទាន់នូវការ​បញ្ចេញ​ឧស្ម័នកាបូន ​ទៅ​ក្នុង​បរិស្ថាន។
កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជា​ជាតិ​ដែល​មាន​រយៈ​ពេល​១​សប្តាហ៍ បាន​បើក​ការ​ពិភាក្សា​នៅ​ថ្ងៃ​នេះ​ក្នុង​ក្រុង​បាងកក ដែល​ជា​ក្រុង​មួយ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ឆ្នាំ​ មុន។
ប្រធាន​សម្ពន្ធ​រដ្ឋ​កោះ​តូចៗ លោក​ស្រី Marlene Moses ដែល​ជា​តំណាង​អចិន្ត្រៃយ៍​រដ្ឋ​កោះ​ Nauru ប្រចាំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែរ​នោះ មាន​ប្រសាសន៍​ថា អាកាស​ធាតុ​ដ៏​អាក្រក់​នៅ​សហរដ្ឋ​អាម៉េរិក និង​នៅ​កូរ៉េ​ក្នុង​សប្តាហ៍​នេះ គឺ​ជា​ការ​ក្រើន​រំលឹកដ៏​មាន​ឥទ្ធិពល​មួយ​ចំពោះ​ភាព​ចាំ​បាច់​នៃ​ការ​ទប់​ ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​ជាតិ​ពុល​ទៅ​ក្នុង​បរិយាកាស។
លោក​ស្រី​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រដ្ឋ​កោះ​តូចៗ ​ងាយ​រង​គ្រោះ​ថ្នាក់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​ពិសេស​ ហើយ​បើ​ការ​ការពារ​ចំពោះ​រដ្ឋ​កោះ​ទាំង​នោះ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ទទួល​បរាជ័យ នោះ​អាច​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​រយៈ​ពេល​យូរ​របស់​រដ្ឋ​កោះ​ទាំង​នោះ​ស្ថិត​ ក្នុង​សភាព​ប្រថុយ​ប្រថាន​៕

Wednesday, 29 August 2012

ឥណ្ឌូ​ណេស៊ី​ចុះ​ហត្ថលេខា​ទិញ​​អង្ករពី​ប្រទេស​កម្ពុជា​

ឥណ្ឌូ​ណេស៊ី​ចុះ​ហត្ថលេខា​ទិញ​​អង្ករពី​ប្រទេស​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 29 August 2012, 17:59 AEST
នៅ​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ ​ប្រទេស ​ឥណ្ឌូ​ណេស៊ី ​បាន​ចុះ​​ហត្ថលេខា​​លើកិច្ចព្រម​ព្រៀងទិញ​អង្ករ​​យ៉ាង​តិច​​១​សែន ​តោន​ក្នុងមួយឆ្នាំ​ពី​ប្រទេស​កម្ពុជា។​អនុស្សរណៈ​យោគយល់​ លើពាណិជ្ជកម្មស្រូវ​អង្ករនេះ ​ត្រូវបាន​ចុះ​​ហត្ថលេខា​​រវាង​​រដ្ឋមន្រ្តីក្រសួង​ពាណិ​ជ្ជកម្ម​នៃ​ប្រទេស​ កម្ពុជា ​លោក ​ចម ​ប្រសិទ្ធ ​និង​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​ឥណ្ឌូណេស៊ី​ លោក ​Gita Wijrawan ​​នៅ​​ក្រុង​​សៀម​រាប។​
លោក  រដ្ឋមន្រ្តី ​​ចម​ ប្រសិទ្ធ មាន​​ប្រសាសន៍​​ប្រាប់​អ្នកយក​ព័ត៌មាន ​នៅ​ក្រោយ​ពិធីចុះ​ហត្ថ​លេខា​ថា យោង​ទៅ​តាម​ក្រោម​កិច្ចព្រមព្រៀង​នេះ ​ប្រទេស​ឥណ្ឌូណេស៊ី ​នឹង​ទិញ​អង្ករ​យ៉ាងតិច​​១​សែន​តោន ​ក្នុង​​មួយឆ្នាំ​ពី​ប្រទេស​កម្ពុជា។ ​
លោក ​​​ចម​​ ​ប្រសិទ្ធ ឲ្យដឹង​ដែរថា​ ថា​​ថ្លៃអង្ករ​លក់នេះ ​នឹ​ងផ្អែក​ទៅ​លើ​តម្លៃ​នៅ​លើ​ទីផ្សារ ​​និង​ថា​នេះជា​​​លើក​ទីមួយហើយ​​ដែល​ប្រទេស​កម្ពុជា​នឹងលក់​អង្ករទៅ​​អោយ​ ប្រទេស​​ឥណ្ឌូ​ណេស៊ី។​
ជា​មួយគ្នា​នេះ​ដែរ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​នៃប្រទេស​ឥណ្ឌូណេស៊ី​លោក Gita Wijrawan មាន​​ប្រសាសន៍ថា ​អនុស្សរណៈ​យោគយល់​នេះ ​ជា​ជំហាន​ដំបូង​នៃ​ជំហានជា​ច្រើន​ទៀតក្នុង​កិច្ច​​សហ​ប្រតិបត្តិការ​លើ​​ ស្រូវ ​អង្ករ ​ដែល​ឥណ្ឌូ​ណេស៊ី ​នឹងមាន​លទ្ធភាព​អាច ពង្រឹង​ទំនាក់ទំនង​ជា​មួយ​​ប្រទេស​កម្ពុជា។​
លោក​ភូ  ពុយ​​ ប្រធាន​​សមាគម​ម៉ាស៊ីន​កិនស្រូវ​កម្ពុជា ​មាន​​ប្រសាសន៍ថា ​កិច្ច​​ព្រមព្រៀង​លក់​អង្ករទៅ​​ប្រទេស​​ឥណ្ឌូណេ​ស៊ីនេះ​ មាន​ភាព​​ប្រសីរ​ណាស់​ពីព្រោះ​​ប្រទេស​​កម្ពុជា​​មាន​សល់​ស្រូវ​អង្ករ​​ គ្រប់​គ្រាន់​​សម្រាប់​នាំចេញ។​
លោក ភូ ពុយ ​មាន​​ប្រសាសន៍​​ឲ្យផង​ដែរ​ថា ​​នៅពេល​​ច្រើន​ឆ្នាំកន្លង​ទៅនេះ​ ឥណ្ឌូ​ណេស៊ី​​ក៏ធ្លាប់​បាន​ទំនាក់​ទំនង​ទិញអង្ករ​​ពី​​ប្រទេស​​កម្ពុជា​ដែរ ប៉ុន្តែ​មិន​ត្រូវគ្នា​នឹង​​តម្លៃ​​ដោយ​សារ​​ឥណ្ឌូណេ​ស៊ី​ប្រៀប​ប្រដូច​​ថា​ ​អង្ករ​​វៀតណាម​មាន​​តម្លៃ​ថោក​ជាង​អង្ករកម្ពុជា។​
សូម​រំលឹក​ថា ​នៅ​​ឆ្នាំ​កន្លងទៅ​នេះ​ប្រទេស​កម្ពុជា​​ផលិត​​ស្រូវ​បាន​ជាង​៨​លាន​តោន។ ​ដោយ​មាន​អង្ករ​សេស​សល់​ជាង​២​លាន​៥​សែន​តោន​សម្រាប់​នាំចេញ​នៅ​ឆ្នាំនេះ​។ យោង​ទៅ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យដឹង​ថា ​នៅ​​ឆ្នាំកន្លង​ទៅនេះ​​កម្ពុជា​​បាន​នាំចេញ​អង្ករ​ប្រមាណ​១​សែន​៧ ម៉ឺន​តោន៕​

ABC Radio Australia http://www.radioaustralia.net.au/khmer/radio/onairhighlights/1007726

Thursday, 23 August 2012

ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត និង​ការ​ប្រឈម


ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត និង​ការ​ប្រឈម

ដាក់បញ្ចូលថ្ងៃ 23 August 2012, 16:57 AEST
 
ការ​សិក្សា​ស្រាវ​ជ្រាវ​ ផ្នែក​វិទ្យា​សាស្រ្ត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​គ្រឹះ​ស្ថាន​ឧត្តម​ សិក្សា​នៅ​តាម​បណ្តា​ប្រ​ទេស​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក​ប្រយោជន៍​ដើម្បី ​ធ្វើ​ការ​អភិវឌ្ឍ​ និ​ងដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​ និង​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត។ ជា​ធម្ម​តា​នៅ​ពេល​ដែល​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​នូវ​អ្វីដែល​ថ្មី​ និង​ប្លែក អ្នក​ស្រាវ​ជ្រាវ​តែង​តែ​យក​មក​ធ្វើ​ការ​ចែក​រំលែក និង​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តា​សន្និ​សីទ​ផ្សេងៗ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។


ជា​មួយ​គ្នា​នេះ​ដែរ​ សមា​គម​គីមី​កម្ពុជា​ដែល​មាន​សមាជិក​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ វិទ្យា​សាស្រ្ត​នៅ​តាម​បណ្តា​សាកល​វិទ្យា​ល័យ​ផ្សេងៗ​​ក៏​នឹង​រៀប​ចំ​នូវ​ សន្និ​សីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ នៅថ្ងៃ​ទី ២៤-២៥ ខែ សីហា​ នេះ​ក្រោម​ប្រធាន​បទ​ "​គីមី និង​ជីវិត" ដោយ​មាន​ការ​ចូល​រួម​ពី​សមា​ជិកសមា​គម ព្រម​ទាំង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពីប្រទេស​បារាំង អា​ឡឺម៉ង់ និង​បារាំង​ជា​ដើម។

លោក​ ស្រី​បណ្ឌិត​ សៀង ហ៊ុយ ប្រ​ធាន​ប្រតិបត្តិ​សមា​គម​គីមី​កម្ពុជា​បាន​លើក​ឡើង​ពី​គោល​បំណង​នៃ​ការ​ រៀប​ចំ​សន្និ​សីទ​ប្រចាំ​ឆ្នាំ​​ថា​ ការ​រៀប​ចំ​សន្និ​សីទ​នេះ​មាន​គោល​បំណង​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​ជា​ ទូទៅ​លើ​ការ​អភិវឌ្ឍន៍​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា​ ការ​អនុវត្ត និង​ការ​អប់រំ​ទាក់​ទង​នឹង​ផ្នែក​គីមី​ ព្រម​ទាំង​ការ​ចែក​រំលែក​បទ​ពិ​សោធន៍ផ្សេងៗ។
ជា​មួយ​ គ្នា​នេះ​ដែរ​លោក​ស្រី​ក៏បាន​បញ្ជាក់​ពី​សារៈ​ សំខាន់​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​​ដើម្បី​ដោះ​ស្រាយ ឬ​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ដែល​សង្គម​កំពុង​ជួប​ប្រទះ។
(​សំឡេង​លោក​ស្រី​បណ្ឌិត សៀង ហ៊ុយ)
ប្រ ​សិន​បើ​គេ​ក្រ​ឡេក​មើល​ពី​ការ​ស្រាវ​ជ្រាវ​វិទ្យា​ សាស្រ្ត​នៅ​តាម​បណ្តា​សាកល​វិទ្យា​ល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ គេ​សង្កេត​ឃើញ​ថា​មាន​តែ​សាកល​វិទ្យា​ល័យ​រដ្ឋ​ប៉ុណ្ណោះ​ដែល​មាន​ការ​សិក្សា ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្រ្ត​​ តែ​សាកល​វិទ្យា​ល័យ​ឯក​ជន​គេ​ពុំ​សូវ​ឃើញ​មាន​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល ឬ​ស្រាវ​ជ្រាវ​វិទ្យា​​សាស្រ្តនោះ​ទេ។ ចំណែក​ឯ​ការ​ស្រាវ​ជ្រាវ​ទៀត​សោត​ភាគ​ច្រើន​ជា​ការ​សិក្សា​ស្រាវ​ជ្រាវ​ ក្នុង​គម្រោង​សហ​ប្រតិបត្តិ​ការ​ជា​មួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ចំណែក​រដ្ឋា​ភិបាល​ក៏​គ្មាន​​កញ្ចប់​ថវិកា​សម្រាប់​ការ​ស្រាវ​ជ្រាវ​នោះ​ដែរ ទោះ​បី​ជា​ក្រសួង​អប់រំ​យុវជន​ និ​ងកីឡា​បាន​ចេញ​សេចក្តីណែ​នាំ​ជំរុញ និ​ងលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​នៅ​តាម​បណ្តា​គ្រឹះ​ស្ថាន​ សិក្សា​ផ្សេងៗ​ក្តី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា​ ឡុង​ សូលី​ដា​ សា​ស្រ្តា​ចារ្យ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ។ ទោះ​ជា​មាន​កា​រ​រីក​ចម្រើន​ទាក់​ទង​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត ​ក៏​ដោយ​ ក៏​ការ​ស្រាវ​ជ្រាវ​នេះ​មិន​អាច​ប្រៀប​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ដែល​នៅក្នុង​ តំបន់​អា​ស៊ាន​បាន​ដែរ។
ជាមួយ​គ្នា​នេះ​ការ​ស្រាវ​ ជ្រាវ​វិទ្យា​សាស្រ្ត​ក៏​នៅ​ ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​កង្វះ​ខាត​ថវិកា សម្រាប់​ដំណើរ​ការ​ស្រាវ​ជ្រាវ ព្រម​ទាំង​​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ជា​ដើម។
(សំ​ឡេង​ កញ្ញា​ ឡុង សូ​លីដា)
សរុប ​មក​ទោះ​បី​ជា​ការ​ស្រាវ​ជ្រាវ​ហាក់​បី​ដូច​ជា​មាន​ ការ​រីក​ចម្រើន​ក៏​ដោយ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​ស្រីប្រធាន​សមា​គម​គីមី ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​ដូច​ជា​កង្វះ​ខាត​ថវិកា​នៅ​តែ​ជា​ឧបសគ្គ​នៅ​ឡើយ៕​​

ABC Radio Australia http://www.radioaustralia.net.au/khmer/radio/onairhighlights/1004700