អ្នកជំនាញព្រមានពីគ្រោះថ្នាក់នៃអនាគតស្បៀងអាហារនៅអាស៊ី-ប៉ាស៊ីហ្វិក
Ron Corben
04 សីហា 2012
បាងកក៖ ភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌាបាននាំឲ្យតម្លៃ ស្បៀងអាហារកើនឡើង ហើយបានធ្វើឲ្យអ្នកជំនាញខ្លះព្រមានបណ្តាប្រទេសនៅតំបន់អាស៊ី ប៉ាស៊ីហ្វ៊ិក ឲ្យបង្កើនការវិនិយោគទៅលើវិស័យកសិកម្មបន្ថែមទៀត។ ការផ្លាស់ប្តូរខាងការទទួលទានអាហារនៅទ្វីបអាស៊ីបានតម្រូវឲ្យ មានការនាំចូលអាហារច្រើនជាងមុន ក៏ដូចជាធ្វើឲ្យមានការបារម្ភកើនឡើងអំពីបញ្ហាសន្តិសុខស្បៀង អាហារនាពេលអនាគត។
នៅទូទាំងពិភពលោកមានការផ្តោតកាន់តែខ្លាំងទៅលើបញ្ហានៃការផលិត ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ ខណៈដែលចំនួនប្រជាជនពិភពលោកត្រូវបានទស្សន៍ទាយថានឹងកើនដល់ចំនួន ៩.០០០លាននាក់នៅត្រឹមឆ្នាំ២០៥០។ អ្នកវិទ្យាសាស្ត្រនិយាយថា ដើម្បីឲ្យអាចបង្គ្រប់តម្រូវការបាន គេត្រូវបង្កើនបរិមាណនៃផលិតផលស្បៀងអាហាររហូតដល់៧០%ថែមទៀត។
ថ្វីបើភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌាបានធ្វើមាន វត្ថុធាតុដើមមួយចំនួនឡើងថ្លៃក្តី ក៏អង្គការស្បៀងអាហារពិភពលោក (FAO) និយាយថា ជាទូទៅបរិមាណផ្គត់ផ្គង់របស់វត្ថុធាតុដើមសំខាន់ៗមានចំនួន គ្រប់គ្រាន់នៅឡើយ។
ក៏ប៉ុន្តែអង្គការមានមូលដ្ឋាននៅប្រទេសអង់គ្លេសមួយឈ្មោះ មជ្ឈមណ្ឌលសម្រាប់អនាគតផ្សែងកាបូនទាប (Center for Low Carbon Futures) ដែលជាអង្គការបណ្តាញសាកលវិទ្យាល័យនិយាយនៅក្នុងរបាយការណ៍ថ្មីមួយ ថា នៅក្នុងរយៈពេល១០ឆ្នាំទៀត ដែនដីទ្វីបអាស៊ីមួយផ្នែកធំអាចរងគ្រោះពីភាពរាំងស្ងួតធ្ងន់ធ្ងរ រយៈពេលវែង។ តំបន់ដែលអាចត្រូវប៉ះពាល់ខ្លាំងជាងគេនោះរួមមាន ប្រទេសចិនភាគខាងជើង ប្រទេសឥណ្ឌា អាហ្វហ្គានីស្ថាន ម៉ុងហ្គោលី និងប៉ាគីស្ថាន។ ផ្នែកផ្សេងទៀតរបស់ទ្វីបអាស៊ីអាចជួបប្រទះនឹងរដូវវស្សាកាន់តែ វែងនិងមានភ្លៀងជោគជាំ។
លោក Paul Teng សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ បច្ចេកទេស Nanyang នៅប្រទេសសិង្ហបុរីនិយាយថា ការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុពិភពលោក កើតមានឡើងខណៈពេលដែលផលស្រូវនិងស្រូវសាលីបានធ្លាក់ចុះនៅទ្វីប អាស៊ី។
លោកថ្លែងប្រាប់វីអូអេថា៖ «គ្រាន់តែការគិតលេខបន្តិចបន្តួចក៏អាចបង្ហាញច្បាស់ថា យើងនឹងមិនអាចតាមទាន់តម្រូវការទេនៅពេលអនាគត ប្រសិនបើមិនមានការវិនិយោគធំដុំដើម្បីបង្កើនផលិតភាពក្នុងលក្ខខណ្ឌ ដីធ្លីបច្ចុប្បន្ន ឬក៏ប្រសិនបើយើងមិនអាចរកបានដីកសិកម្មថ្មីនោះទេ ឬប្រសិនបើយើងមិនចាប់ផ្តើមប្រើប្រាស់ដែនដីទីក្រុងសម្រាប់កសិកម្ម ទេនោះ។»
ទ្វីបអាស៊ីនាំចូលជិត៧០%នៃបរិមាណសណ្តែកសៀងពិភពលោកទាំងអស់ ភាគច្រើនពីទ្វីបអាមេរិកខាងជើងនិងអាមេរិកឡាទីន ហើយនាំចូលប្រហែល៤០%ភាគរយនៃបរិមាណគ្រាប់ពោតក្នុងពិភពលោក ដែលភាគច្រើនសម្រាប់អាហារសត្វ។
នៅសហរដ្ឋអាមេរិក ពោតបានឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងពេលដែលមានភាពរាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេល៥០ឆ្នាំចុង ក្រោយនេះ ដោយមានតំបន់ផលិតពោតប្រមាណជិត៩០%ស្ថិតនៅក្នុងតំបន់ដែលរងគ្រោះ ភាពរាំងស្ងួតនេះ។
លោក Teng និយាយថា ភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងឥទ្ធិពលរបស់វាចំពោះតម្លៃ ស្បៀងអាហារគួរជាការ«ដាស់ស្មារតី»រំឭកដល់បណ្តាប្រទេសអាស៊ី ប៉ាស៊ីហ្វិក។
ប្រែសម្រួលដោយ សឹង សុផាត។

No comments:
Post a Comment