សម្ពន្ធរដ្ឋកោះតូចៗព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ
ដាក់បញ្ចូលថ្ងៃ 31
August 2012, 16:24 AEST
កិច្ចប្រជុំនៅប្រទេសថៃរវាងក្រុមអ្នក ចរចាស្តីអំពីការប្រែប្រួលអាកាសធាតុ
ឲ្យដឹងថា ព្រឹត្តិការណ៍ធំៗ
ដែលបណ្តាលមកពីគ្រោះធម្មជាតិ ហើយដែលមានជាបន្តបន្ទាប់នៅជុំវិញពិភពលោកនេះ ជាសញ្ញាមួយតម្រូវឲ្យមានការបន្ថយជាបន្ទាន់នូវការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិស្ថាន។
កិច្ចប្រជុំអង្គការសហប្រជាជាតិដែលមានរយៈពេល១សប្តាហ៍ បានបើកការពិភាក្សានៅថ្ងៃនេះក្នុងក្រុងបាងកក ដែលជាក្រុងមួយរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ មុន។
ប្រធានសម្ពន្ធរដ្ឋកោះតូចៗ លោកស្រី Marlene Moses ដែលជាតំណាងអចិន្ត្រៃយ៍រដ្ឋកោះ
Nauru ប្រចាំនៅអង្គការសហប្រជាជាតិដែរនោះ
មានប្រសាសន៍ថា អាកាសធាតុដ៏អាក្រក់នៅសហរដ្ឋអាម៉េរិក
និងនៅកូរ៉េក្នុងសប្តាហ៍នេះ
គឺជាការក្រើនរំលឹកដ៏មានឥទ្ធិពលមួយចំពោះភាពចាំបាច់នៃការទប់ ស្កាត់ការបញ្ចេញឧស្ម័នជាតិពុលទៅក្នុងបរិយាកាស។
លោកស្រី បានឲ្យដឹងផងដែរថា រដ្ឋកោះតូចៗ ងាយរងគ្រោះថ្នាក់នឹងការប្រែប្រួលអាកាសធាតុជាពិសេស ហើយបើការការពារចំពោះរដ្ឋកោះទាំងនោះពីការប្រែប្រួលអាកាសធាតុ ទទួលបរាជ័យ នោះអាចធ្វើឲ្យការអភិវឌ្ឍរយៈពេលយូររបស់រដ្ឋកោះទាំងនោះស្ថិត ក្នុងសភាពប្រថុយប្រថាន៕
ABC Radio Australia http://www.radioaustralia.net.au/khmer/2012-08-31/1009026
No comments:
Post a Comment