Monday, 20 August 2012

ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​នៅ​អូ​ស្ត្រាលី​ដើរ​ក្រោយប្រទេស​ដទៃ​

ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​នៅ​អូ​ស្ត្រាលី​ដើរ​ក្រោយប្រទេស​ដទៃ​

ដាក់​បញ្ចូល​ពេល 20 August 2012, 15:46 AEST
 
ប្រធាន​នៃ​ស្ថាប័ន​កំពូល​ផ្នែក​ស្រាវ​ ជ្រាវ​វិទ្យា​សាស្រ្តនៅ​អូ​ស្ត្រាលីដែល​ហៅ​កាត់​ថា CSIRO នោះ បាន​មាន​ប្រ​សាសន៍​ថា​ ប្រទេស​អូ​ស្ត្រាលី​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ក្នុង​ការ​ដើរ​ មិន​ទាន់​បណ្ដា​ប្រទេស​​នៅ​ក្នុង​តំបន់​​អាស៊ី ប្រសិន​បើ​ប្រទេស​នេះ​មិន​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ការ​នោះ​ទេ។

លោក​ស្រី​បណ្ឌិត Megan Clark ដែល​ទើ​បតែ​ត្រឡប់​ពី​ដំណើរ​ទស្សន​កិច្ច​ពី​ប្រទេស​ចិន​ ដែល​លោក​ស្រី​បាន​ស្វែង​រក​ពង្រឹង​ទំនាក់​ទំនង​ស្រាវ​ជ្រាវ​ជាមួយ​ស្ថាប័ន និង​សកលវិទ្យា​ល័យ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​នៅ​ទីនោះ។
លោក​ស្រី​ បាន​ប្រាប់ Radio Australia ថា​ ប្រទេស​ចិន​បាន​​​បង្កើន​ថវិកា​​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍ​ចំនួន​ ២០ ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ​អស់​រយៈ​ពេល ១៥​ឆ្នាំ​មក​ហើយ ហើយ​បាន​ដើរ​លឿន​ជាង​សហរដ្ឋ​អា​ម៉េ​រិក​ ដែល​ជា​ប្រទេស​ធ្វើ​ការ​វិនិយោគ​ដ៏​ច្រើន​ជាង​គេ​បំផុត​ទៅ​លើ​វិស័យ​ស្រាវ​ ជ្រាវ​វិទ្យា​សាស្រ្ត។
លោក​ស្រី Clark​ បាន​មាន​ប្រ​សាសន៍​ថា​​ នេះ​មាន​ន័យ​ថា​ប្រទេស​អូ​ស្ត្រាលី​ត្រូវ​តែ​ផ្លាស់​ប្តូរ​កិច្ច​សហ​ ប្រតិបត្តិ​ការ​ជា​មួយ​ប្រទេស​លោក​ខាង​លិច ប្រសិន​បើ​ប្រទេស​នេះ​ចង់​ឲ្យ​ខ្លួន​អាច​​ប្រកួត​ប្រជែងនឹង​គេ​បាន៕

ABC Radio Australia

No comments:

Post a Comment